Post Top Ad

Post Top Ad

Thursday, June 13, 2019

បច្ចេកវិទ្យា: បុរសម្នាក់ខ្ជិលឆ្លើយសំនួរសង្សារច្រើនពេក បង្កើត chatbot ទុកសន្ទនាជាមួយស្វ័យប្រវត្តិ មិនហត់សរសេរ




អ្នកសរសេរ​កម្មវិធី​កុំ​ព្យួ​ទ័​រ​មួយរូប​នៅក្នុង​ប្រទេស​ចិន​ បានធ្វើឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​នៅលើ​បណ្តាញ​សង្គម​ នាពេល​ថ្មីៗ​នេះ​បន្ទាប់ពី​លោក​បាន​បង្កើត​សរសេរ​កូដ ​chatbot ផ្ទាល់ខ្លួន​មួយ ដើម្បី​ឆ្លើយ​សំនួរ​មិត្តស្រី​របស់គាត់​រាល់ថ្ងៃ និង​ គ្រប់ពេល ២៤​ម៉ោង ពីព្រោះ​រវល់​នឹង​ការងារ​ច្រើនពេក​។





​លោក Li Kaixiang ដែល​ធ្វើការ​ជា​វិស្វករ​ផ្នែក​អភិវឌ្ឍន៍​កម្មវិធី​ឱ្យ​ក្រុមហ៊ុន​អ៊ី​ន​ធឺ​ណេ​ត​ដ៏​ធំ​របស់​ប្រទេស​ជប៉ុន JD.com បាន​និយាយថា​គាត់​តែងតែ​ជាប់រវល់​ក្នុង​ការងារ​ច្រើន និង​មិនមាន​ពេល​ឆ្លើយតប​ទៅនឹង​សារ​សន្ទនា​ជាមួយ​មិន​ស្រី​ជា​រៀងរាល់ថ្ងៃ​នោះទេ ទើប​គាត់​នឹកឃើញ​បង្កើត​កម្មវិធី​នេះ​ឡើង ដើម្បី​ឆ្លើយតប​ជាមួយ​មិត្តស្រី​របស់គាត់​។


​បុរស​រូបនេះ​បាន​បង្ហោះ​រូបថត ​screenshot មួយចំនួន​នៃ​ការសន្ទនា​របស់ chatbot ជាមួយ​មិត្តស្រី​របស់គាត់​នៅលើបណ្តាញ​សង្គម WeChat ថែម​ទៀតផង​ដោយ​ការសន្ទនា​នេះ​មាន​ចំនួន​ជាង ៣០០​ដង​៕

No comments:

Post a Comment